
រង្វាយតម្លៃ (ASSESSMENT)
យើងមានជំនាញក្នុងការអង្កេតរចនាសម្ព័ន្ធដោយប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីវាយតម្លៃរចនាសម្ព័ន្ធអាគារ ដែលរួមមានការត្រួតពិនិត្យដោយផ្ទាល់ ការធ្វើតេស្តសាកល្បងសម្ភារៈ និងលទ្ធភាពក្នុងការវាយតម្លៃពីស្ថានភាពបច្ចុប្បន្ន ដើម្បីរៀបចំប្លង់បច្ចុប្បន្នភាព (as-built drawing) នៃអាគារឱ្យបានត្រឹមត្រូវបំផុត។

រចនាប្លង់ (DESIGN)
ក្រុមការងារជំនាញរបស់យើងផ្ដល់ជូននូវការរចនាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការត្រួតពិនិត្យលើសុវត្ថិភាពរចនាសម្ព័ន្ធគ្រោងអាគារ ស្របតាមបទដ្ឋានគណនាបច្ចេកទេសសំណង់ជាលក្ខណៈអន្តរជាតិ។

ពង្រឹងគ្រោងអាគារ (STRENGTHENING)
ប្រព័ន្ធ Tyfo®Fibre®Wrap គឺជាវិធីសាស្ត្រពង្រឹងរចនាសម្ព័ន្ធដ៏ទំនើបបំផុតលំដាប់សកល ដែលយើងបានផ្ដល់ជូននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។

ជួសជុល និងកែលម្អ (RENOVATION)
ក្រុមការងាររបស់យើងមានបទពិសោធន៍យ៉ាងពេញលេញ លើការងារជួសជុល និងកែលម្អឡើងវិញ ទាំងសំណង់អាគារថ្មី និងអាគារចាស់ៗ គ្រប់ប្រភេទ។

សាងសង់គ្រោង (STRUCTURE)
យើងសាងសង់រចនាសម្ព័ន្ធបេតុង និងរចនាសម្ព័ន្ធដែក ចាប់តាំងពីគ្រឹះក្រោមដីរហូតដល់ផ្នែកខាងលើបង្អស់នៃសំណង់ ប្រកបដោយគុណភាពខ្ពស់ និងសុវត្ថិភាពបំផុត។

ការងារដេគ័រ (DECORATION)
យើងផ្ដោតសំខាន់លើការលើកកម្ពស់សោភ័ណភាព និងភាពទាក់ទាញនៃលំហរស់នៅ តាមរយៈការជ្រើសរើស និងការរៀបចំគ្រឿងតុបតែងយ៉ាងសម្រិតសម្រាំង ដើម្បីបង្កើតនូវបរិយាកាសមួយដែលមានភាពស៊ីសង្វាក់គ្នា និងមានភាពស្រស់ស្អាតឥតខ្ចោះ។
គុណភាពជាទីទុកចិត្ត
បទពិសោធន៍ជាង១០ឆ្នាំ
- វិស័យសាធារណៈ 45%
- វិស័យឯកជន 50%
- វិស័យមិនរកប្រាក់ចំណេញ 5%
អតិថិជន របស់យើង